ឥណ្ឌា៖ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ មានវេជ្ជបណ្ឌិតឥណ្ឌាចំនួន៥០នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NDTV នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។

តាមសម្តីរបស់អាជ្ញាធរឥណ្ឌាបានឱ្យដឹងថា វេជ្ជបណ្ឌិតឥណ្ឌាចំនួន៥០នាក់បានស្លាប់ក្នុងរយៈពេលតែមួយថ្ងៃកាលពីថ្ងៃអាទិត្យ ដោយសារការឆ្លងនៃជំងឺកូវីដ១៩។

ប្រភពដដែលបានបន្តទៀតថា មានគ្រូពេទ្យឥណ្ឌាជិត១,០០០នាក់ហើយបានស្លាប់ ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងកាលពីនិទាឃរដូវឆ្នាំមុន។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែឧសភានេះ ឥណ្ឌាមានករណីឆ្លងសរុបកើនដល់ ២៦.៣លានករណី ក្នុងនោះមានអ្នកស្លាប់ ២៩៥,៥២៥នាក់ និងជាសះស្បើយឡើងវិញជាង ២៣លាននាក់ ខណៈអ្នកជំងឺជិត ៣លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។