ក្រសួងសុខាភិបាល៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន៤៨៨នាក់ ខណៈមានមនុស្សសា្លប់ថ្មី ០២នាក់ បន្ថែមទៀត។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤៨៨នាក់ ជាសះស្បើយចំនួន៦៤០នាក់ និងមានករណីស្លាប់ថ្មីចំនួន០២នាក់បន្ថែមទៀត។ ដូច្នេះទិន្នន័យឆ្លងសរុបនៅកម្ពុជាកើនដល់២៤,៦៤៥នាក់ ជាសះស្បើយ ១៧,១៦៤នាក់ និងស្លាប់សរុបចំនួន ១៦៧នាក់៕