(ភ្នំពេញ)៖ ប្រិយមិត្តពិតជាបានស្គាល់ហើយថា លោក តាន់ គីមសួរ គឺជាតារាវីដេសាកចិត្តដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថា ជាយុវជនសកម្មមួយរូបដែលតែងតែចេញមុខនៅក្នុងសង្គម និងជាសកម្មភាពជនការពារព្រៃឈើមួយរូបប្រកបដោយភាពក្លាហាន។

កាលពីថ្មីនេះៗ លោកបានធ្វើរឿងដល់គួរអោយភ្ញាក់ផ្អើលជាខ្លាំងមួយដែលប្រមែប្រមូលបងប្អូនសិល្បករ សិល្បការិនី និងមានមហាជនជាច្រើននាក់ ដើម្បីបំពេញបេសកក្មដាំដើមឈើម ព្យាបាលដំបៅផែនដី។

នៅមុននេះ​បន្ទិចលោក បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមហ្វេប៊ុក ពាក់ព័ន្ធនឹងបេសកកម្មមួយថា៖ <<បើឆ្នាំនេះជោគជ័យក្នុងគម្រោងដាំ និងថែទាំកូនឈើ១០ម៉ឺនដើម ឆ្នាំក្រោយដាំឲ្យបានមួយលានដើម ដាំរហូតទាល់តែអ្នកកាប់អ្នកបំផ្លាញមានការអៀនខ្លាស់ ហើយឈប់កាប់បំផ្លាញទៀត គិតម៉ិចដែរបងប្អូន?>>។

ក្រោពីលោកបង្ហោះសារមួយនេះភ្លាម មានមហាជនជាច្រើនបានសម្ដែងការគាំទ្រ នឹងបានចូលរួមលើកទឹកចិត្ត កោតសរសើរ មិនដាច់ពីមាត់ ហើយសង្ឃឹមថា គម្រោងនេះ នឹងទទួលបានយ៉ាងជោគជ័យ៕