ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះកម្ពុជានឹងទទួលបានវ៉ាក់ស៊ាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ដែលបញ្ជាទិញពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនចំនួន ១លានដូសបន្ថែមទៀត។

វ៉ាក់ស៊ាំងស៊ីណូវ៉ាក់ ចំនួន ១លានដូសដែលមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះគឺជាវ៉ាក់ស៊ាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, លើកទី២ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១៧ មេសា, លើកទី៣ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងលើកទី៤ ដឹកមកដល់កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១កន្លងមកនេះ។

គួរបញ្ជាក់ថា វ៉ាក់ស៊ាំងកូវីដ១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហាដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្រ្ដចាក់វ៉ាក់ស៊ាំងនេះឲ្យបានលឿន តាមដែលអាចធ្វើបានជូនដល់ប្រជាពលរដ្ឋ៕