អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយគេហទំព័រ World meters នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៩,០១៤ នាក់ទៀតបានឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជំងឺ ៦៥៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងកូវីដ១៩ សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៨៦២,៣៩៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០៣,៤០៨នាក់ និងជាសះស្បើយឡើងសរុបជិត ២៧,៣៩៩,៤២៩នាក់។

គិតត្រឹមថ្ងៃទី១៩ ខែសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៧៩លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៦០.២លាននាក់ (៤៨.៨%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់វ៉ាក់សាំងដូសទី១៕