សៀមរាប៖ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាបបានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់ស្ថិតនៅស្រុកប្រាសាទបាគង និងក្រុងសៀមរាប។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា មនុស្ស២នាក់ត្រូវបានរកឃើញថាមានវិជ្ជមាកូវីដ១៩ ដោយទី១ឈ្មោះ នួន ហាន់ ភេទស្រី អាយុ ៦៥ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង និងទី២ ឈ្មោះ ហាន់ ឧត្តម ភេទប្រុស អាយុ ១៩ឆ្នាំ មានអាសយដ្ឋាននៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវជាចៅរបស់ នួន ហាន់។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៨៦នាក់។ ព្យាបាលជាសះស្បើយចំនួន ៤០នាក់ ស្លាប់ ២នាក់ និង ៤៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕