ឥណ្ឌា៖ បុគ្គលិកពេទ្យ៣នាក់ រងការចោទប្រកាន់ថាបានរំលោភស្រ្តីកើតជំងឺកូវីដ១៩ម្នាក់ បណ្តាលឱ្យស្លាប់បាត់បងជីវិតនៅក្នុងបន្ទប់ ICU របស់មន្ទីរពេទ្យ។ នេះយោងតាមការចុះផ្សាយដោយសារព័ត៌មាន National Herald India កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

កូនស្ត្រីអ្នកជំងឺបានឱ្យដឹងថា ម្តាយរបស់នាង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Paras HMRI ក្នុងទីក្រុង Patna កាលពីថ្ងៃទី១៥ខែឧសភា ជាមួយរោគសញ្ញាជំងឺកូវីដ-១៩។ ហើយកាលពីថ្ងៃទី១៦ខែឧសភា ត្រូវបានបុគ្គលិកពេទ្យ៣នាក់ រំលោភរហូតម្តាយរបស់នាងស្លាប់នៅក្នុងបន្ទប់ ICU របស់មន្ទីរពេទ្យ ។

ទោះបីជាយ៉ាងណាក៏ដោយខាងមន្ទីរពេទ្យបានបដិសេដចំពោះការចោទប្រកាន់នេះ ហើយរដ្ឋបាលមន្ទីរពេទ្យបានលើកឡើងពីការឆ្លងមេរោគកូវីដ-១៩ ថាជាមូលហេតុនៃការស្លាប់របស់ម្តាយនាង។

គួរបញ្ជាក់ថា បច្ចុប្បន្នចៅក្រមក្រុង Patna កំពុងស៊ើបអង្កេតដោយធ្វើកោសល្យវិច្ច័យលើសាកសពដើម្បីបញ្ជាក់ថាតើមានការរំលោភផ្លូវភេទដែរឬទេ។