ប្រទេសមីយ៉ាន់ម៉ា៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ មានការប្រយុទ្ធគ្នាដ៏ធំមួយបានកើតឡើងនៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា រវាងកងកម្លាំងសហភាពជាតិការ៉ែន (KNU) ជាមួយកងកម្លាំងរដ្ឋាភិបាលយោធា មីន អ៊ុងឡាំង ដើម្បីដណ្ដើមកាន់កាប់មូលដ្ឋានកងទ័ព។

ការប៉ះទង្គិចគ្នាខាងលើនេះ បានកើតឡើងក្រោយពេលរបបយោធាដឹកនាំដោយឧត្តមសេនីយ៍ មីន អ៊ុងឡាំង បាននិយាយថាខ្លួននឹងពិចារណាជាវិជ្ជមាននូវសំណូមពររបស់ អាស៊ាន ស្ដីពីវិធីបញ្ចប់ភាពវឹកវររបស់មីយ៉ាន់ម៉ា ដែលកើតចេញពីកិច្ចប្រជុំកំពូលកាលពីថ្ងៃទី២៤ ខែមេសា កន្លងទៅ។

សូមបញ្ជាក់ថា មិនទាន់មានរបាយការណ៍បញ្ជាក់ពីចំនួនអ្នកស្លាប់ ឬរងរបួសនៅក្នុងហេតុការប៉ះទង្គិចគ្នានេះនៅឡើយទេ។ ខណៈលោក Padoh Saw Taw Nee ប្រមុខការបរទេសសហភាពជាតិការ៉ែនបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ៖ “ការប្រយុទ្ធគ្នាបានកើតឡើងនៅប្រហែលម៉ោង៥ព្រឹក ហើយកងទ័ពរបស់យើងបានយកឈ្នះនិងកាន់កាប់ជំរុំទ័ពយោធាភូមា”៕