ខេត្តកណ្តាល : នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីសម្រេចស្តីពី ការបន្តអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រភូមិស្វាយជ្រុំ ភូមិអណ្ដូង ភូមិពងទឹក ភូមិត្នោតម្ដើម នៃឃុំបែកចាន និងភូមិព្រៃពពាល នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល និងត្រូវកំណត់ជា “តំបន់លឿងទុំ” និង “តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕