ខេត្តកណ្តាល : នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីសម្រេចស្តីពី ការបិទខ្ទប់ភូមិសាស្រ្តផ្នែកខ្លះ នៃភូមិព្រែកតារ័ត្ន និងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល និងដោយត្រូវកំណត់ជា “តំបន់ក្រហម” និង”តំបន់លឿងទុំ” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕