កំពង់ឆ្នាំង៖ កាលពីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរខេត្តកំពង់ឆ្នាំងបានសម្រេចបិទខ្ចប់ភូមិចំនួន០២ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងជាបណ្តោះអាសន្ន ក្រោយរកឃើញមានអ្នកឆ្លងកូវីដ-19។

បើតាមសម្តីអភិបាលស្រុកបរិបូណ៌បានឱ្យដឹងថា ០២ភូមិគឺភូមិកំពង់ព្រះ និងភូមិឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានសម្រេចជាបណ្តោះអាសន្ន ក្រោយរកឃើញជនជាតិវៀតណាម ០៤នាក់ វិជ្ជមានកូវីដ-១៩។

លោកបានបន្តទៀតថា មនុស្សទាំង០៤នោះសិនតែជាគ្រួសារ និងសាច់ញាតិរស់នៅជាមួយគ្នា ដែលទី១ ឈ្នោះជិន ធីហឿង ភេទស្រី អាយុ២៧ឆ្នាំ រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ ចំណែកឯ០៣នាក់ ទៀត ទី១ឈ្មោះ ហ្វៀង យ៉ាំងហៀង ភេទប្រុស អាយុ៥២ឆ្នាំ ទី២ឈ្មោះ តុង ធីគា ភេទស្រី អាយុ៤៨ ឆ្នាំ និងទី៣ឈ្មោះ តុង ធីអៀង ភេទស្រី អាយុ១០ឆ្នាំ រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

ទទឹមនិងនេះលោកអភិបាលស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ទាំងពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋខ្មែរយើង មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីការពារជីវិតខ្លួនយើង និងក្រុមគ្រួសាររបស់យើងក៏ដូចជាសង្គមជាតិយើងផងដែរ៕