(សហរដ្ឋអាមេរិក)៖ បើតាមការចេញផ្សាយរបស់សារព័ត៌មាន ABC News នៅព្រឹកនេះបានឱ្យដឹងថា គិតត្រឹម២៤ សហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដចំនួន៤៧,៤៥៦នាក់ ខណៈដែលមានអ្នកស្លាប់ចំនួន៤៥៥នាក់។

តាមទិន្នន័យអ្នកឆ្លងកូវីដ-19 បានឱ្យដឹងថា គិតត្រឹម២៤នេះ សហរដ្ឋអាមេរិក មនុស្សចំនួន៤៧,៤៥៦នាក់ បានឆ្លងជំងឺកូវីដ-19 និង ៤៥៥នាក់ទៀតបានស្លាប់ក្នុងពេលដំណាលគ្នា។ បើទោះបីជាមានការឆ្លងក៏ដោយ តែទិន្នន័យនេះ ហាក់មានសភាពកាន់តែធូរស្រាល ហើយការព្រួយបារម្ភក៏កំពុងរសាយបន្តិចម្តងៗសម្រាប់សហរដ្ឋអាមេរិកផងដែរ។

គួរបញ្ជាក់ថា បើតាមទិន្នន័យបូកសរុបព្រឹកនេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ-19 កើនដល់៣២,៨៧៥,០៤៥នាក់ អ្នកជាសះស្បើយឡើងសរុប ២៥,៤៧៥,៧៨៩នាក់ និងអ្នកស្លាប់សរុបចំនួន ៥៨៦,៦១១នាក់៕