ប្រទេសចិន : អ្នកជំនាញផ្នែកសុខភាពចិន នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ការសិក្សាបឋមបានបង្ហាញភុស្តតាងឲ្យឃើញ អំពីវ៉ាក់សាំងប្រឆាំង COVID-19 ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសចិន មានប្រសិទ្ធិភាពប្រឆាំងនឹងវីរុស COVID-19 បំប្លែងថ្មីដែលត្រូវបានរកឃើញដំបូងបង្អស់ នៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។
អ្នកជំនាញផ្នែកសុខភាពនៅឯមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ប្រទេសចិន លោក ហ្សាវ យីមីង (Shao Yiming) បានគូសបញ្ជាក់ប្រាប់សន្និសីទកាសែតនៅទីក្រុងប៉េកាំងថា ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការលេចចេញឡើងនូវវីរុស COVID-19 បំប្លែងថ្មី ដែលត្រូវបានរកឃើញដំបូងបង្អស់ នៅក្នុងប្រទេសឥណ្ឌា និងកំពុងធ្វើការសិក្សាស្រាវជ្រាវ អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនោះ ដោយសារវានឹងបន្តបំប្លែងខ្លួនឥតឈប់ឈរ ដូច្នេះវីរុសបំប្លែងខ្លួនថ្មីជាច្រើនទៀត នឹងលេចចេញឡើងជាបន្តបន្ទាប់។
គួរបញ្ជាក់ថា បើតាមលោក Shao Yiming ប្រទេសចិន ក៏មានសមត្ថភាពក្នុងការដាក់ចេញនូវវ៉ាក់សាំងថ្មី ដែលមានប្រសិទ្ធភាពខ្លាំងផងដែរ ប្រសិនបើវ៉ាក់សាំងបច្ចុប្បន្នគ្មានប្រសិទ្ធភាព ប្រឆាំងនឹងវីរុស COVID-19 បំប្លែងខ្លួនថ្មីនោះ៕

A woman holds a small bottle labbeled with a “Vaccine COVID-19” sticker and a medical syringe in this illustration taken April 10, 2020. REUTERS/Dado Ruvic/Illustration – RC2M1G9ZU8TC