ប្រទេសបារំាង: ប្រធានាធិបតីលោកអេម៉ានុយអែល ម៉ាក្រុងបានធ្វើបទអន្តរាគមន៍តាមកញ្ចក់ទូរទស្សន៍យប់ថ្ងៃពុធ ទី៣១ ខែមីនា ក្នុងបទអន្តរាគមន៍រយៈពេល២៤នាទី លោកប្រធានាធិបតី បានរៀបរាប់ពីសា្ថនភាពជំងឺកូវីដ-១៩ ដែលប្រទេសបានឆ្លងកាត់ និងកំពុងបន្តឆ្លងកាត់មកដល់សព្វថ្ងៃ តាមលោកប្រធានាធិបតី ម៉ាក្រុងប្រទេសកំពុងប្រឈមនិងកំណើនឆ្លងជំងឺកូវីដ-១៩ នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ពិសេសកូវីដ-១៩ បំប្លែងខ្លួនមកពីប្រទេសអង់គ្លេស។ ក្នុងបរិបទនេះ ប្រមុខរដ្ឋបារំាងបានសម្រេចបិទប្រទេសបារាំងជាលើកទី៣សម្រាប់រយៈពេល ៤សប្តាហ៍ ទន្ទឹមនិងនេះ លោកប្រធានធិបតី ម៉ាក្រុងក៏បានប្រាប់ពីកាលវិភាគនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នាពេលខាងមុខនេះ។
គិតត្រឹមថ្ងៃទី២៤ ខែមេសា បារាំងមានចំនួនអ្នកស្លាប់សរុបដោយកូវីដ-១៩ ១០០ ០០០ នាក់ជាង គ្រាន់តែក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានអ្នកស្លាប់ចំនួន២១៧នាក់ ហើយចំនួនអ្នកឆ្លងសរុប ៥លាន៤សែននាក់ជាង។ អ្វីដែលជាក្តីបារម្ភខ្លាំងរបស់រដ្ឋាភិបាលប្រទេសបារាំង គីកំណើនចំនួនអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរច្រើន និងត្រូវការជំនួយឧបករណ័ផ្លូវដង្ហើម។