អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយគេហទំព័រ World meters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៨,៥៤១នាក់ទៀតបានឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជំងឺ ៦៣៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងកូវីដ១៩ សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៨០២,៣២៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០១,៩៤៩នាក់ និងជាសះស្បើយឡើងសរុបជិត ២៧,៣០០,០០០នាក់។

គិតត្រឹមថ្ងៃទី១៩ ខែសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៧៦លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៥៨.៣៦លាននាក់ (៤៨.២%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់វ៉ាក់សាំងដូសទី១៕