អន្ដរជាតិ៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ប្រទេសវៀតណាមបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩សរុបចំនួន១៧៨នាក់ទៀត ក្នុងរយៈពេលពេញមួយថ្ងៃពុធ ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Worldometers នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ក្រោយការបូកទិន្នន័យសរុបថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសវៀតណាមបានកើនឡើងដល់ ៤,៦៩០នាក់ និងចំនួនអ្នកស្លាប់សរុប៣៧នាក់៕