មីយ៉ាន់ម៉ា៖ កងទ័ពកាឈិនបានវាយប្រហាររថយន្តយោធាមីយ៉ាន់ម៉ាចំនួន៧គ្រឿងដែលដឹកសាំងសម្រាប់ចាក់យន្តហោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Time នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

រថយន្តដឹកសាំង៧គ្រឿងត្រូវបានក្រុមកងទ័ពកាឈិនបានវាយកម្ទេច និងដុតបំផ្លាញចោលសង្ស័យថា សាំងទាំងនោះ យកទៅចាក់យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាតែម្ដង។

ការប៉ះទង្គិចរវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចកាឈិន កើតមានជាញឹកញាប់នៅក្នុងក្រុង Momauk ក្នុងរដ្ឋ Kachin។ យោធាមីយ៉ាន់ម៉ា តែងបញ្ជូនយន្តហោះចម្បាំងទៅវាយប្រហារក្រុមកាឈិនជាញឹកញយ។

គួររំលឹកថា នៅមុនរដ្ឋប្រហារយោធាដើមខែកុម្ភៈ ក្រុមប្រដាប់អាវុធកាឈិន បានចរចាស្វែងរកបទឈប់បាញ់ជាមួយយោធាមីយ៉ាន់ម៉ាជាច្រើនលើកហើយ ប៉ុន្តែចាប់តាំងពីមានការបាញ់សម្លាប់លើអ្នកតវ៉ាមីយ៉ាន់ម៉ាមក ក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយនេះ បានបើកការវាយប្រហារលើយោធាឡើងវិញ៕