ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្តបិទខ្ចប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

យោងតាមសេចក្តីសម្រេចលេខ៥៤សសរ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ចប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលបន្ត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-19។ សម្រាប់រយៈពេល០៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ រយៈពេលនៃការបិទខ្ចប់នេះ អាចត្រូវបានបន្តបន្ថែមទៀត អាស្រ័យលើការចូលរួមអនុវត្តរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ចប់ និងស្ថានភាពនៃការវិវត្តការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សម្រាប់សេចក្តីលំអិត សូមអានខ្លឹមសារដូចខាងក្រោម៖