ហ្វេសប៊ុក៖ ប្រិយមិត្តពិតជាបានជ្រាបច្បាស់ហើយអំពី បញ្ហា រអាក់រអួលទៅលើអគ្គិសនី មិនថាខេត្តឬ ក៌ក្រុងនោះទេ ប៉ុន្មានថ្ងៃនេះ យ៉ាងណាមិញយោងទៅតាមគណនីយ្យរបស់អគ្គិសនី បាត់ដំបង បានលើកឡើងថា <<ព័ត៌មានបន្ថែម៖​ ករណីដាច់ចរន្តអគ្គិសនីនៅក្នុងឃុំស្វាយស​ ឃុំឈេីតុំ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ និងផ្នែកខ្លះនៃស្រុកទឹកផុស​ ខេត្តកំពង់ ឆ្នាំង​ មូលហេតុដោយសារឆក់ពស់ជាប់លេីខ្សែបណ្ដាញតង់ស្យុងមធ្យម​ ២២គីឡូវ៉ុល​ ត្រង់ចំនុច​ P-152 ក្នុងឃុំស្វាយស​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់។ បញ្ហានេះក្រុមការងារបានធ្វេីការភ្ជាប់ចរន្តជូនអតិថិជន​ ប្រេីប្រាស់ឡេីងវិញនៅវេលាម៉ោង​ ១០:៣០នាទី។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន ។សូមអរគុណ!ថ្ងៃព្រហស្បតិ៍​ ០១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក​ ព.ស. ២៥៦២ បាត់ដំបង, ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩>>៕