ប្រទេសថៃ : ការសិក្សាថ្មី លើវ៉ាក់សាំងកូវីដ១៩ របស់សកលវិទ្យាល័យ ឈូឡាឡុងកន (Chulalongkorn) នៅប្រទេសថៃបានបង្ហាញថា វ៉ាក់សាំងស៊ីណូវ៉ាក់មានប្រសិទ្ធភាពខ្ពស់ខ្លាំង ក្នុងការបង្កើនអង់ទីគ័រប្រឆាំនឹងជំងឺកូវីដ១៩។
ការសិក្សារបស់ស្ថាប័នល្បីខាងវេជ្ជសាស្ត្រមួយនេះបង្ហាញថា វ៉ាក់សាំងចិននេះមានប្រសិទ្ធភាពដល់ទៅ៩៩.៤៨ភាគរយ ក្រោយចាក់ដូសទី២ បាន៤សប្តាហ៍ ក្នុងនោះ ចាក់ដូសទី១ មានប្រសិទ្ធភាពប្រមាណ ៦៦ភាគរយ ក្រោយចាក់៣សប្តាហ៍៕ ប្រភពពីបាងកកប៉ុស្តិ៍