(បាងកក)៖ ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជិត២០៥០នាក់ ហើយទើបមានអ្នកស្លាប់០៨បន្ថែមទៀតផងដែរ។នេះបើយោងតាមសារព័ត៌មាន ABC News ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។

បើតាមអាជ្ញាធរថៃបានឱ្យដឹងថា ប្រទេសថៃបានរកឃើញអ្នកឆ្លងកូវីដ-19 ចំនួន២០៤៨នាក់។ ក្នុងចំណោម២០៤៨នាក់ ទីក្រុងបាងកកមានអ្នកឆ្លងចំនួន៩០១ និងនៅតាមបណ្តាលខេត្តផ្សេងៗទៀតមានចំនួន១១៤៧នាក់។

គួរបញ្ជាក់ថា តាមរបាយការណ៍បូកសរុបនៅថ្ងៃចន្ទនេះ ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ-19 ចំនួន ៥៧៥០៨នាក់ អ្នកជាសះស្បើយចំនួន ៣១៥៩៣នាក់ និងស្លាប់ចំនួន១៤៨នាក់៕