រាជធានីភ្នំពេញ : នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបែងចែកជា ០២តំបន់ គឺ ”តំបន់លឿងទុំ” និង “តំបន់លឿង” ដោយ”តំបន់លឿងទុំ”សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ និង “តំបន់លឿង” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។