ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៧:៣១នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី១ (GS1-F36) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការត្រួតពិនិត្យ និងជួសជុលបរិក្ខារអគ្គិសនី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖(១)ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ (២)ភូមិមិត្តភាព ភូមិបឹងសាឡាង ភូមិឃ្លាំងសាំង និងភូមិសាមគ្គី សង្កាត់ឫស្សីកែវ (៣)ផ្លូវលេខ៩៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សេចក្ដី​ជូន​ដំណឹង​នេះ​បាន​សរសេរ​ទៀត​ថា អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៨:០០នាទីល្ងាច។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។

ការ​ជូន​ដំណឹង​ក៏​បាន​ប្រាប់​ដែរ​ថា ក្រុម​ការងារ​បច្ចេកទេស​កំពុង​ធ្វើ​ការ​ស្វែង​រក​កំហូច ដើម្បី​ជួសជុល ​និង​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​ឲ្យ​ឆាប់​មាន​ចរន្ត​អគ្គិសនី​ប្រើប្រាស់​ឡើង​វិញ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពីការ​ដាច់​ចរន្តអគ្គិសនី​នី​នេះ យើង​ខ្ញុំ​នឹង​ជូន​ដំណឹង​ជា​បន្តបន្ទាប់​ទៀត។

ទន្ទឹម​នឹង​ការ​ដាច់​ចរន្ត​អគ្គិសនី​ខាង​លើ អគ្គិសនី​កម្ពុជា​បាន​ស្នើ​សុំ​ការ​អាស្រ័យ​ហេតុ​ដល់​​សម្ដេច ទ្រង់ ឯក​ឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក​ លោកស្រី មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​អធ្យាស្រ័យ​ចំពោះ​ការ​ដាច់​ចរន្ត​អគ្គិសនី នេះ​ដោយ​អនុគ្រោះ៕