នេះជាថ្ងៃទី០៥ ដែលឥណ្ឌាប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ លើសពី ៣០០០០០នាក់(បីសែននាក់) និងមានអ្នកស្លាប់ច្រើនជាង២០០០នាក់(ពីរពាន់នាក់)។នេះបើយោងតាមសារព័ត៌មាន ABC news ចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។

តាមសេចក្តីរាយការណ៍របស់មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់អាជ្ញាធរឥណ្ឌាបានឱ្យដឹងថា គិតត្រឹម២៤ម៉ោងនេះប្រទេសឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-19 រហូតដល់ ៣៥២,៩៩១នាក់ ខណៈមនុស្ស២,៨១២នាក់ទៀត បានបាត់បង់ជីវិត។

គួរបញ្ជាក់ថា តាមរបាយការណបូកសរុបនៅថ្ងៃអាទិត្យនេះ ប្រជាជនឥណ្ឌាកើនដល់ ១៧.៣លាននាក់ ក្នុងនោះអ្នកជំងឺជាង ១៩៥,០០០ស្លាប់ និង ១៤.៣លាននាក់ជាសះស្បើយឡើងវិញ៕