ឥណ្ឌា៖ តំណាងរាស្រ្តឥណ្ឌាម្នាក់បានអះអាងថា ការដែលបរិភោគទឹកនោមគោជាប្រចាំអាចជួយការពារពីការឆ្លងនៃជំងឺកូវីដ១៩។

តំណាងរាស្រ្តមកពីគណបក្ស Bharatiya Janata (BJP) លោកស្រី Pragya Thakur បានធ្វើការអត្ថាធិប្បាយក្នុងពិធីជប់លៀងមួយកាលពីថ្ងៃចន្ទថា ទឹកនោម អាចព្យាបាលការឆ្លងមេរោគសួតដែលបណ្តាលមកពីវីរុសនេះ។

ការលើកឡើងនេះ បន្ទាប់ពីក្រុមគ្រូពេទ្យឥណ្ឌា បានជំរុញឲ្យប្រជាជនបញ្ឍប់ការប៉ាតខ្លួនជាមួយលាមក និងទឹកនោមគោដើម្បីជាការព្យាបាលជំងឺកូវីដ-១៩ ផ្ទុយទៅវិញ វាមានហានិភ័យធ្វើឲ្យការឆ្លងរាលដាលកាន់តែលឿន។

ទទឹមនឹងនេះដែរ ក៏មានតំណាងរាស្រ្តផ្សេងទៀតថា ការអះអាងដូច្នេះគឺគ្មានប្រភពច្បាស់លាស់ ហើយការធ្វើបែបនេះអាចបំបាក់ទឹកចិត្តប្រជាជនឈប់ចាក់វ៉ាក់សាំងផងដែរ។

គួរបញ្ជាក់ អ្នកកាន់សាសនាហិណ្ឌូតែងតែទៅក្រោលគោ ម្តងក្នុងមួយសប្តាហ៍ដើម្បីប៉ាតលាមក និងទឹកផឹកនោមគោ ដោយគេជឿថា លាមកគោ ដែលជាសត្វបរិសុទ្ធរបស់សាសនាហិណ្ឌូ នឹងជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់ពួកគេដើម្បីការពារនិងព្យាបាលជំងឺកូវីដ-១៩៕