ខេត្តកណ្តាល៖ កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ មន្ត្រីយោធា និងសង្សារួមទាំងបក្សពួក ត្រូវចៅក្រមខេត្តកណ្តាលសម្រេចដាក់ពន្ធនាគារបណ្តោះអាសន្ន។

យោងតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ថ្លែងប្រាប់ឱ្យដឹងថា ទី១. ឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីយោធា នៅនាយកដ្ឋាន វិស្វកម្ម ទី២.ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ និងទី៣.ឈ្មោះ ណី ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរគ្រូចិនសែ។

ដោយជនសង្ស័យរួចទាំងបក្សពួកទាំង០២រូប ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «មិនគោរពវិធានការរដ្ឋបាល» តាមមាត្រា៤ និង មាត្រា១០ នៃច្បាប់ស្តីពីកូវីដ ។

គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២១៖៤០នាទី នៅចំណុចផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។នៅពេលដែលកម្លាំងចម្រុះខេត្តកណ្តាលកំពុងតែឈរយាម ស្រាប់តែឃើញមនុស្សទាំង៣នាក់ ក្នុងស្ថានភាពស្រវឹង ជិះរថយន្តមកដល់ ដោយ ឈ្មោះ គឹម ពិសិដ្ឋ ជាអ្នកបើក ហើយសមត្ថកិច្ច ក៏បានឃាត់សួរនាំ តាមនីតិវិធីតែម្តង៕