ក្រសួងសុខាភិបាល៖ គិតត្រឹមថ្ងៃទី១៩ ខែឧសភានេះ កម្ពុជារកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន៣៩៣នាក់ ខណៈអ្នកឆ្លងសរុបចំនួន២៣,២៨២នាក់។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ។

តាមសេចក្តីប្រកាសបានឱ្យដឹងថា ក្រសួងសុខាភិបាលប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ថ្មីចំនួន៣៩៣នាក់ ជាសះស្បើយចំនួន៦១២នាក់ និងស្លាប់ចំនួន ០៣នាក់។ ដូច្នេះទិន្នន័យសរុប កម្ពុជាមានអ្នកឆ្លងកើនដល់២៣,២៨២នាក់ ជាសះស្បើយ ១៤៩៥៥នាក់ និងករណីស្លាប់កើនដល់ ១៥៩នាក់។

សូមអានសេចក្តីលំអិតដូចខាងក្រោម៖