ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ចាមប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៥នាក់ ស្ថិតនៅស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកំពង់សៀម។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា មនុស្ស៣៥នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩។ ក្នុងនោះអាជ្ញាធររកឃើញនៅស្រុកបាធាយ២២នាក់ស្រុកជើងព្រៃ ១០នាក់(ពលករមកពីថៃ ០៥នាក់) និងស្រុកកំពង់សៀម ០៣នាក់ក្នុងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

ទទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ចាមក៏បានអំពាវនាវដល់បងប្អូន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “០៣កុំ ០៣ការពារ” ដើម្បីខ្លួនឯង និងសង្គមជាតិ។