ភ្នំពេញ៖​​ ប្រិយមិត្តពិតជាបានស្គាល់ហើយថា តារាចម្រៀង អ្នកនាង សុខ ស្រីនាង ពុំសូវជាចេញមុខនៅលើកញ្ចក់ទូរទស្សន៍ក៏ពិតមែន តែរាតាចម្រៀងស្រីមួយដូងនេះ នៅតែមានភាពមមាញឹកជាច្រើនជាមួយនឹងការប្រគុំតន្រ្តីនៅតាមបណ្ដាលខេត្តនានា។

ក្រោយពីត្រឡប់ពីជីវិតឯកជនយ៉ាងស្ងាត់ជ្រងំ មកចូលសិល្បៈក្នុងផលិតកម្មសាន់ដេ តែហាក់មិនសូវសមប្រកបនាងក៏បានឈានជើងចូលផលិតកម្មហង្សមាស ក៏បានធ្វើឲ្យការីកមុខមាត់សាថ្មី បានកែប្រែនាងឲ្យមានប្រជាប្រិយភាព រូបសម្រស់ កាន់តែស្រស់ស្អាតជាងមុនទៅទៀត។

បើយើងចូលមកក្រលេកមើលនាងគ្រងឈុតអាវចោមពុងពណ៌បៃតង រួចខោខ្លី ឈរបង្អួតរាងក្បែរអាងទឹក ត្រូវអ្នកគាំទ្រលាន់មាត់ជញ្ជក់អណ្ដាតសរសើរមិនដាច់ពីមាត់ពិតជាស្រស់ស្អាតណាស់ អ្នកគាំទ្រម្នាក់បានសរសេរថា ” សាច់អើយសាច់ស សរកគូគ្មាន ស្រមោចក៏ទុំមិនជាប់ផង ” ៕