រាជធានីភ្នំពេញ: កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានដាក់នូវបម្រាមការលក់គឿងស្រវឹង រយៈពីរអាទិត្យកន្លងមកហើយ។ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញបានដាក់បម្រាមបន្ត២សបា្តហ៍ទៀត ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។