ខេត្តតាកែវ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤៨នាក់ ដែលទើបរកឃើញឆ្លងថ្មីបន្ថែមទៀត ក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ។

សូមជម្រាបជូនថា តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តតាកែវ បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ រឺដោយប្រយោល ជាមួយអ្នកកើតជំងឺកូវីដ១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាកនៅតាមមណ្ឌលតេស្ដជំងឺកូវីដ១៩ នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕