អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសាររព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថាប្រទេសចិនបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ កូវីដ១៩ ចំនួន ២២ករណីបន្ថែមទៀត ដែលធ្លាក់ចុះពី ២៥ករណីកាលពីមួយថ្ងៃមុន។

គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន ០៤ករណី គឺជាករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានរកឃើញនៅក្នុងខេត្ត លាវនីង (Liaoning) ភាគឦសាន្ត និង ១៨ករណីទៀត គឺជាករណីនាំចូលដែលត្រូវបានរកឃើញ នៅលើអ្នកដំណើរដែលបានវិលត្រលប់មកពីបរទេសវិញ។ ខណៈករណីឆ្លងដែលមិនមានរោគសញ្ញា ឬហៅថា អាស៊ីមតូម៉ាទិច (Asympthomatic Case) ដែលប្រទេសចិន មិនបានដាក់ចូលទៅក្នុងករណីឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ ២០ករណី។

សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ ប្រទេសចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅទូទាំងប្រទេស ៩០,៨៩៤ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៥,៩៦៣នាក់៕

Healthcare workers wheel the bodies of deceased people from the Wyckoff Heights Medical Center during the outbreak of the coronavirus disease (COVID-19) in the Brooklyn borough of New York City, New York, U.S., April 4, 2020. REUTERS/Andrew Kelly