គិតត្រឹមថ្ងៃទី១៨ ខែឧសភានេះ ករណីឆ្លងកូវីដ១៩នៅលើពិភពលោកកើនដល់ជិត១៦៥លាននាក់ ខណៈមានមនុស្សស្លាប់សរុបជិត ៤លាននាក់។ នេះបើយោងតាមគេហទំព័រ Worldometer ចុះផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

យោងតាមទិន្នន័យបានឱ្យដឹងថា លើពិភពលោកមានករណីឆ្លងកូវីដ១៩សរុបកើនដល់ 164,287,888នាក់ ជាសះស្បើយចំនួន144,238,200នាក់ និងស្លាប់សរុប3,404,891នាក់។

ដូច្នេះថ្ងៃនេះក្រុមការងារ TV ONLINE យើងខ្ញុំសូមបង្ហាញប្រទេសទាំង០៣ដែលមានប្រជាជនឆ្លងកូវីដ១៩ ច្រើនជាងគេលើពិភពលោក៖

-ទី០១ សហរដ្ឋអាមេរិក៖ អាមេរិកនៅតែឈរលើចំណាត់ថ្នាក់លេខ០១ ដែលមានប្រជាជនឆ្លងច្រើនជាងគេសរុបកើនដល់ 33,747,439នាក់ ករណីស្លាប់ចំនួន 600,533នាក់ និងជាសះស្បើយចំនួន 27,202,309នាក់។

-ទី០២ ឥណ្ឌា៖ ឥណ្ឌាឈរនៅលើចំណាត់ថ្នាក់ទី២ដែលប្រជាជនឆ្លងសរុបចំនួន 25,228,996នាក់ ស្លាប់ចំនួន 278,751នាក់ និងជាសះស្បើយ 21,596,512នាក់។

-ទី០៣ ប្រេស៊ីល៖ ប្រទេសនេះឈរនៅចំណាត់ថ្នាក់ទី៣ ដែលមានអ្នកឆ្លងសរុប 15,661,106នាក់ ស្លាប់ 436,862នាក់ និងជាសះស្បើយ 14,152,433នាក់។