គិតត្រឹមថ្ងៃទី១៨ ខែឧសភានេះ ករណីឆ្លងកូវីដ១៩នៅលើពិភពលោកកើនដល់ជិត១៦៥លាននាក់ ខណៈមានមនុស្សស្លាប់សរុបជិត ៤លាននាក់។ នេះបើយោងតាមគេហទំព័រ Worldometer ចុះផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

យោងតាមទិន្នន័យបានឱ្យដឹងថា លើពិភពលោកមានករណីឆ្លងកូវីដ១៩សរុបកើនដល់ 164,287,888នាក់ ជាសះស្បើយចំនួន144,238,200នាក់ និងស្លាប់សរុប3,404,891នាក់។ ក្នុងនោះ សហរដ្ឋអាមេរិកនៅតែឈរលេខ០១ ដែលប្រជាជនឆ្លងច្រើនជាងគេសរុបកើនដល់33,747,439នាក់ និងករណីចំនួន33,747,439នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង 25,228,996នាក់ ស្លាប់ចំនួន 278,751នាក់ និងជាសះស្បើយ 21,596,512នាក់៕