ទីក្រុងហាណូយ៖ អាជ្ញាធរវៀតណាមនឹងចាត់វិធានការបណ្តេញចេញចំពោះពលករបរទេសខុសច្បាប់ ដែលកំពុងធ្វើការលើទឹកដីរបស់ខ្លួន។ យោងតាមលិខិតរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាមនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

តាមសេចក្តីជូនដំណឹងបានឱ្យដឹងថា ក្រសួងការងារ យុទ្ធជន និងសង្គមកិច្ចវៀតណាម បានស្នើឱ្យអាជ្ញាធរខេត្ត និងក្រុងនានាក្នុងប្រទេសវៀតណាម ពិចារណាលើការបណ្តេញចេញចំពោះពលករបរទេស ដែលគ្មានលិខិតអនុញ្ញាតធ្វើការងារ ត្រឹមត្រូវ ឬអ្នកមិនគោរពតាមវិធានស្តីពីការចូល និងចេញ ដើម្បីជៀសវាងការប្រើប្រាស់ពលករខុសច្បាប់នៅវៀតណាម។

ទទឹមនឹងនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរកំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាមឱ្យជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តច្បាប់ការងារ និងវិធានស្តីពីការចូល និងចេញរបស់អាជ្ញាធរវៀតណាមផងដែរ៕

សូមអានសេចក្តីលំអិតដូចខាងក្រោម៖