ខេត្តក្រចេះ៖ ករណីគ្រោះរន្ទះបាញ់មួយបានបង្កជាមហន្តរាយឆេះផ្ទះមួយខ្នង នៅចំណុចភូមិថ្មហាលវាល ឃុំ២ធ្នូ ស្រុកស្នួល កាលពីព្រលប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

ប្រភពពីស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឱ្យដឹងថា ផ្ទះឈើមួយខ្នងនេះទំហំ ៨x១៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស្លឹក ត្រូវរន្ទះបាញ់បង្កជាមហន្តរាយឆាបឆេះយ៉ាងសន្ធូរសន្ធៅ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីនេះមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ដោយម្ចាស់ផ្ទះមិននៅ ចំនែកឯសម្ភារប្រើប្រាស់ព្រមទាំងលុយកាក់ ត្រូវបានបាត់បង់ទាំងស្រុង៕