ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែឧសភា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលរងនូវឥទ្ធិពល ពីខ្យល់មូសុងនិរតីខ្លាំង (The Strong Monsoon)។ ឥទ្ធិពលនេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន។

ទទឹមនឹងនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ឯតំបន់មាត់សមុទ្រ សូមប្រជានេសាទ និងអ្នកធ្វើដំណើរទេសចរណ៍តាមផ្លូវទឹក មានការប្រុងប្រយ័ត្ន ចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានព័ត៌មានដូចខាងក្រោម៖