WHO : អ្នកជំនាញបច្ចេកទេសនៅអង្កការ WHO កំពុងពិនិត្យក្នុងការចុះបញ្ជីវ៉ាក់សាំងចិន សម្រាប់ការប្រើប្រាស់បន្ទាន់នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ និងវ៉ាក់សាំង Sinovac នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។
អង្កការសុខភាពពិភពលោក បានបញ្ចាក់ប្រាប់ Reuters កាលពីថ្ងៃទី២២ ខែមេស ថា យើងរំពឹងថាការសម្រេចចិត្តចុះបញ្ចីវ៉ាក់សាំងទាំងពីរ និងធ្វើឡើងប៉ុន្មានថ្ងៃខាងមុខនេះក្រោយបន្ទាប់ពីពិនិត្យរួចរាល់។
កាលពីចុងខែមីនាកន្លងទៅ មន្រ្តីអង្កការសុខភាពពិភពលោក (WHO) បានទទួលស្គាល់នូវប្រសិទ្ធភាពរបស់វ៉ាក់សាំងកូវីដ-១៩ចិន Sinopharm & Sinovac ។ វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព ៧៩,៣៤% ខណៈ Sinovac មានប្រសិទ្ធភាព ៥០,៦៥% និង ៨៣,៥% ផ្អែកលើការចាក់សាកល្បងក្នុងប្រទេសប្រេស៊ីល តួកគី និងឥណ្ឌូណេស៊ី។ ហើយគិតមកដល់ពេលនេះ វ៉ាក់សាំងដែលត្រូវបានចុះបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់នៅអង្កការសុខភាពពិភពលោក(WHO) រួមមាន Pfizer, AstraZeneca និង Johnson&Johnson ។

World Health Organization leaders at a press briefing on COVID-19, held on March 6 at WHO headquarters in Geneva. Here’s a look at its history, its mission and its role in the current crisis.