រាជធានីភ្នំពេញ : រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។ នេះបើយោងតាមសេចក្តីសម្រេច ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាហើយត្រូវ បានផ្សព្វផ្សាយដល់បណ្តាញសារព័ត៌មាននៅថ្ងៃនេះ។
នៅក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា ត្រូវបានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ាការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ាដែលមានសមាសភាព១២រូបដែលមាន ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន តំណាងទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងសមាជិក ១០រូប។