រាជធានីភ្នំពេញ : នារសៀលថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព,ស, ២៥៦៤ ត្រូវនិងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ឆាការឯកភាពរាជធានីភ្នំពេញ ឯកឧត្តមបានអញ្ជើញចុះពិនិត្យគោលដៅច្រមុះជ្រូកស្ទឹងមានជ័យ និងបែងចែកភារកិច្ចជូនអភិបាលរងរាជធានីភ្នំពេញ ត្រួតពិនិត្យទីតាំងការងារយកសំណាកនៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្រ្តសង្កាត់ ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ក្នុងខណ្ឌមានជ័យ និងសង្កាត់ចោមចៅទី១ ក្នុងខណ្ឌពោធិ៍សែនជ័យ សរុបទាំងអស់មាន ៣២ភូមិ។ ដើម្បីជំរុញការងារយកសំណាកឲ្យទាន់សភាពការណ៍ និងមានប្រសិទ្ធភាព សុវត្ថិភាព ហើយឈានទៅរកការកាត់ផ្តាចការរីករាលដាលនៃមេរោគកូវីដ-១៩។