រាជធានីភ្នំពេញ : យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំបានប្រកាសផ្អាកបណ្តោះអាសន្ន ផ្សាររដ្ឋនិងផ្សារមិនរៀបរយទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ចប់របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពវិវឌ្ឍនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុង ព្រឹត្តិការណ៍សមគមន៍ ២០ កុម្ភៈ ២០២១។ ហើយដើម្បីថែរក្សាអាយុជីវិត និងការពារសុខភាពរបស់បងប្អូនអាជីវករ ក្រុមគ្រួសារ សាច់ញាតិ ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិទាំងមូល ឲ្យរួចចាកផុតពីគ្រោះថ្នាក់ដោយជំងឺដ៏សាហាវ ក៏ដូចដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង។