អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយ ពីគេហទំព័រ Worldometers នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃចន្ទនេះ សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១៧,៨៣៤នាក់ ខណៈអ្នកជំងឺ ២៨៩នាក់បានស្លាប់។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បានលើកឡើងនៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា (ម៉ោងនៅក្នុងតំបន់) ថាកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការ កូវីដ១៩ គឺនឹងត្រូវទុកឲ្យក្រុមហ៊ុន និងស្ថាប័នរៀងៗខ្លួនជាអ្នកកំណត់ ចំពោះបុគ្គលិកពួកគេវិញ ដោយរដ្ឋាភិបាលមិនអាចសម្រេចចិត្ត ចំពោះរឿងនេះឡើយ។

គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងកូវីដ១៩ សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៧១៥,៩៥១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០០,១៤៧នាក់ និងជាសះស្បើយឡើងសរុប ២៧,១៣៦,០២០នាក់ ខណៈសហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុប ២៧១លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស៕

Emergency vehicles have their sirens and lights checked near the U.S. Capitol in Washington, D.C. on April 20, 2020 amid the Coronavirus pandemic. Over the weekend, Congressional negotiations continued on an additional economic stimulus bill in response to the worsening COVID-19 outbreak, as President Trump encouraged protesters nationwide who demonstrated to reopen the economy and end social distancing measures. (Graeme Sloan/Sipa USA)No Use UK. No Use Germany.