ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ តុលាការបានប្រកាសបានប្រកាសដោះលែងកូនបង្កើត និងកូនប្រសារឧកញ៉ា ហេង សៀ ក្រោយពួកគេទទួលស្គាល់បានចែកចាយរូបអាសអាភាស ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV។

យោងតាមសេចក្តីថ្លែងការរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា តុលាការសម្រេចដោះលែងបុគ្គលឈ្មោះ ឃន ឈុនតារា កូនប្រសារឧកញ៉ា ហេង សៀ និងឈ្មោះតាំង គឹមហៀង។

ប្រភពដដែលបានបន្តទៀតថា បុគ្គលឈ្មោះ ឃន ឈុនតារា មិនជាប់ពាក់ព័ន្ធក្នុងការផលិតរូបភាពអាសអាភាសនោះទេ តែទទួលស្គាល់បានចែកចាយរូបអាសអាភាស ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV។

គួរបញ្ជាក់ថា កូនស្រី និងកូនប្រសារឧកញ៉ា ហេង សៀ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ដោយសង្ស័យថាជាប់ពាក់ព័ន្ធក្នុងការផលិតរូបភាពអាសអាភាស។ ហើយឈ្មោះ ឃន ឈុនដារ៉ា ត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីថ្លែងការដូចខាងក្រោម៖