ប្រទេសថៃ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នាព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ជាលើកដំបូងបំផុតហើយសម្រាប់ប្រទេសថៃ ដែលបានរកឃើញករណីឆ្លងកូវីដ១៩ រហូតដល់ ៩,៦៣៥នាក់ក្នុងពេលតែ ២៤ម៉ោង ដោយ ៦,៨៥៣នាក់ក្នុងចំណោមអ្នកឆ្លងថ្មីៗទាំងនេះ គឺត្រូវបានរាយការណ៍ចេញពីពន្ធនាគារមួយចំនួន។

នៅថ្ងៃចន្ទនេះ ប្រទេសថៃបានបង្ហាញរបាណ៍ការអំពីករណីឆ្លងកូវីដ១៩ ដែលបានរកឃើញករណីឆ្លងកូវីដ១៩ រហូតដល់ ៩,៦៣៥នាក់ ដោយក្នុងនោះមាន ៦,៨៥៣នាក់ ត្រូវបានឆ្លងចេញពីពន្ធនាគារមួយចំនួន និងមានមនុស្ស២៥នាក់បានស្លាប់បាត់បង់ជីវិត។ ក្រោយពីបូកសរុបរបាយការណ៍ចុងក្រោយ នាំឲ្យចំនួនករណីឆ្លង កូវីដ១៩ សរុបទូទាំងប្រទេសថៃកើនដល់ ១១១,០៨២ករណី ក្នុងនោះមានអ្នកស្លាប់ ៦១៤នាក់ និងជាសះស្បើយវិញជាង ៦៧,០០០នាក់៕