អន្ដរជាតិ៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ជនបរទេសដែលចូលមកកាន់ប្រទេសអារ៉ាប៊ីសាអូឌីត តាមជើងហោះហើរពីប្រទេសជាច្រើន នឹងមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កទៀតនោះឡើយ ប្រសិនបើពួកគេមានការបញ្ជាក់ថា បានចាក់វ៉ាក់សាំងបង្ការ កូវីដ១៩ រួចរាល់។

ចំណែកអ្នកធ្វើដំណើរមកពីប្រទេសចំនួន ២០ ក្នុងនោះរួមមានទាំង សហរដ្ឋអាមេរិក ឥណ្ឌា ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង និងអេមីរ៉ាត់អារ៉ាប់រួមផងដែរ នឹងត្រូវបន្តហាមមិនឲ្យចូលមកក្នុង រាជាណាចក្រអារ៉ាប់មួយនេះដដែល ដោយស្ថិតនៅក្នុងការបន្តអនុវត្តវិធានការ ទប់ស្កាត់ការឆ្លងរាតត្បាតកូវីដ១៩។

គួរបញ្ជាក់ថា ការអនុវត្តករណីលើកលែងចត្តាឡីស័កខាងលើនេះ នឹងត្រូវធ្វើឡើងចាប់ពីពីថ្ងៃទី២០ ខែឧសភា ខាងមុខនេះតទៅ ដោយជនបរទេសមកពីបណ្តាប្រទេស ដែលមិនស្ថិតនៅក្នុងបម្រាម អាចចូលមកកាន់អារ៉ាប៊ីសាអូឌីតបានតាមផ្លូវអាកាស ដោយមិនចាំបាច់តម្រូវឲ្យធ្វើចត្តាឡីស័កឡើយ ប្រសិនបើពួកគេមានការបញ្ជាក់ជាផ្លូវការថា បានចាក់វ៉ាក់សាំងបង្ការ កូវីដ១៩ រួចរាល់៕

Saudi passengers queue for a temperature check at terminal 5 in the King Fahad International Airport, designated for domestic flights, in the capital Riyadh on May 31, 2020, after authorities lifted the ban on flights within the country. (Photo by FAYEZ NURELDINE / AFP)