កាលពីវេលាម៉ោង ៣​និង០០នាទី ទៀបភ្លឺថ្ងៃទី២២មេសា២០២១ នៅខាង​មុខសណ្ឋាគារ TTP1 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។​​ សមត្ថកិច្ចដើរល្បាត បានប្រទះឃើញរថយន្តសង្ស័យ ចំនួន ៤គ្រឿង នៅខាងមុខ​សណ្ឋាគារ TTP1 ក្រុងបាវិត និងកំពុងនាំជនជាតិចិនឡើងចូល ក្នុងរថយន្ត សមត្ថកិច្ច​ក៏ឃាត់សាកសួរ ទើបបែកធ្លាយរឿង រត់ពន្ធដឹកចិន ទៅរាជធានីភ្នំពេញ ទើបចាប់ឃាត់ខ្លួនតែម្តង។
ក្រោយពីរសាកសួររួចជនជាតិចិនទាំង ២៨នាក់ ត្រូវឲ្យធ្វើចត្តាឡីស័ក នៅសណ្ឋាគារខាងលើបណ្តោះអាសន្នសិន រង់ចាំយកសំណាកពិនិត្យ។ ចេញលទ្ធផល ទើបរកទីតាំងដាក់ជាក្រោយ​។ជនជាមេខ្លោង ឈ្មោះ ស៊ុំ ពៅ មានឋានៈជាឧត្តមសេនីយ៍ទោ មានតួនាទីជាអនុប្រធានក្រុមការងារ​ស្រាវជ្រាវយុទ្ធសាស្ត្រយោធានៃអគ្គបញ្ជាការដ្ឋាន​កងយោធពលខេមរភូមិន្ទ នៃ​ក្រសួងការពារជាតិ។ ទី២,ឈ្មោះ ស៊ូ សុភា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាមេខ្យល់ប្រមូលភ្ញៀវជនជាតិចិន
នេះគឺជាលើកទី៣ ក៏ត្រូវសមត្ថកិច្ចបង្ក្រាបតែម្តង។សមត្ថកិច្ចបង្ហើបឲ្យដឹងទៀតថា ជនឈ្មោះ ស៊ុំពៅ ប្រើប្រាសេរីទំនើបថយន្តម៉ាក LEXUS 570 KURO , TOYOTA HYBRID,HUMMER,……