ខេត្តកំពត៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពតបានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន០៣នាក់ ដែលជាពលករមកពីប្រទេសថៃ ស្ថិតនៅស្រុកឈូក ខេត្តកំពត។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា មនុស្សប្រុសស្រី០៣នាក់ ត្រូវបានរកឃើញថា វិជ្ជមានកូវីដ១៩ ដែលទី១ឈ្មោះ អ៊ាន់ ស្រីល័ក្ខ អាយុ៣២ឆ្នាំ រស់នៅភូមិល្បើក ឃុំត្រពាំងបី ស្រុកឈូក ទី២ឈ្មោះ ជន ផាន អាយុ៤០ឆ្នាំ រស់នៅភូមិចំការមន ឃុំតាកែន ស្រុកឈូក និងទី៣ឈ្មោះ ឆោម លៀវ អាយុ៣៣ឆ្នាំ រស់នៅភូមិចំការមន ឃុំតាកែន ស្រុកឈូក។

បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ទាំង៣នាក់នេះ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានព័ត៌មានដូចខាងក្រោម៖