ប្រទេសថៃ : នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ទីភ្នាក់ងារសារព័ត៌មាន The Nation បានចេញផ្សាយដោយដាក់ចំណងជើងថា “ម្ចាស់ក្សត្រីមិនបានឆ្លងកូវីដ១៩ទេ នេះបើតាមខុទ្ទកាល័យនាយករដ្ឋមន្ត្រី”។ ស្ថាប័នមួយនេះបានច្រានចោលនូវពាក្យចចាមអារ៉ាមតាមអនឡាញថា ម្ចាស់ក្សត្រីបានឆ្លងកូវីដ១៩។
ប្រភពបានជំរុញដល់សាធារណៈជនត្រួតពិនិត្យព័ត៌មានកូវីដ ពីបណ្តាញផ្សព្វផ្សាយជឿទុកចិត្តបាន ដូចជាមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ ហៅកាត់ថា CCSA ជាដើម។
សូមបញ្ជាក់ថា ម្ចាស់ក្សត្រី របស់ព្រះមហាក្សត្រថៃ ព្រះនាម Suthida Bajrasudhabimalalakshana ៕