ថ្ងៃព្រហស្បតិ៍១១កើតខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នាយឧត្តមសេនីយ៏ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ជាននគរបាលជាតិ បានឧបត្ថម្ភថរិកាដើម្បីជាលើកទឹកចិត្តដល់កម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ដែលកំពុងការពារតាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍ ក្នុងដំណាក់កាលបិទខ្ចប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។
ឯកឧត្តមបានឧបត្ថម្ភថវិកាចំនួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបប ដែលបានឧបត្ថមជាហូហែរកន្លងមកហើយ។ ថវិកានេះបានបែកចែកជូនដល់បងប្អូនកងកម្លាំងនគរបាលជាតិ ដោយក្នុង១នាក់ ទទួលបានថវិកាចំនួន ២៨០,000រៀល។