ខេត្តកំពង់ចាម៖ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ចាមបានបង្ហាញទិន្ធន័យអ្នកជាសះស្បើយចំនួន៣០នាក់ និងមិនមានរកឃើញករណីឆ្លងទេនៅថ្ងៃនេះ។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា មនុស្សចំនួន៣០នាក់ ត្រូវអាជ្ញាធរខេត្តកំពង់ចាមប្រកាសថា បានជាសះស្បើយពីជំងឺកូវីដ១៩។ ក្នុងនោះ ស្រុកកងមាស១៣នាក់ ស្រុកចំការលើ០៤នាក់ ស្រុកកំពង់សៀម០២នាក់ ស្រុកបាធាយ០៤នាក់ និងស្រុកស្រីសន្ធរ០៧នាក់។

ទទឹមនឹងនេះ អាជ្ញាធរខេត្តកំពង់ចាមបានបញ្ជាក់ទៀតថា ក្នុងថ្ងៃទី១៤ ខែឧសភានេះ មិនមានរកឃើញករណីឆ្លងកូវីដ១៩ នោះទេ។ ហើយអាជ្ញាធរបានអំពាវនាបងប្អូនប្រជាពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយអនុវត្តវិធានការ”០៣កុំ ០៣ការពារ” ដើម្បីខ្លួនឯង និងសង្គមជាតិ៕

សម្រាប់ខ្លឹមសារលំអិត សូមអានសេចក្តីប្រកាសដូចខាងក្រោម៖